loader image
Skip to main content
Home
Completion requirements

មេរៀនទី៤៖ ការកំណត់ប្រធានបទស្រាវជ្រាវ

Identifying Research Topic

 

I. បញ្ហានៃការស្រាវជ្រាវ

q  យោងតាម នេត(២០១៧) បញ្ហាស្រាវជ្រាវ គឺជាបញ្ហា កង្វល់ ឬការជជែកវែកញែកទូទៅមួយ ដែលនឹងត្រូវបានដោះស្រាយនៅក្នុងការស្រាវជ្រាវដោយការសម្រួចឬផ្តោតក្លាយទៅជាប្រធានបទនោះ។

q  បញ្ហាស្រាវជ្រាវ គឺសំដៅលើបញ្ហាជាក់លាក់ ការលំបាក ឬគម្លាតនៃចំណេះដឹងណាមួយ ដែលអ្នកស្រាវជ្រាវមានបំណងដោះស្រាយតា​​ម     រយៈការសិក្សាអំពីបញ្ហានោះ។

q  បញ្ហាស្រាវជ្រាវជាមូលដ្ឋានគ្រឹះនៃគម្រោងស្រាវជ្រាវ និងនាំអោយអ្នកស្រាវជ្រាវបង្កើតបាននូវសំណួរ សម្មតិកម្ម និងវិធីសាស្រ្តស្រាវជ្រាវ។

q  បញ្ហាស្រាវជ្រាវគឺជាសំណួរចម្បងដែលនាំទៅរកដំណើរការស្រាវជ្រាវ និងបង្ហាញអំពីគោលបំណង ព្រមទាំងលទ្ធផលនៃការសិក្សា។

q  បញ្ហានៃការស្រាវជ្រាវ (Research Problem) គឺជាបញ្ហា ឬសំណួរ ដែលកើតមាននៅក្នុងជីវិតសង្គម អប់រំ ឬវិទ្យាសាស្ត្រ ដែលមិនទាន់មានចម្លើយច្បាស់លាស់ ហើយត្រូវការការសិក្សា ឬស្រាវជ្រាវដើម្បីស្វែងយល់ និងដោះស្រាយ។

II. ការកំណត់បញ្ហាស្រាវជ្រាវ

III. ការកំណត់ប្រធានបទស្រាវជ្រាវ (Identifying Action Research Topic)

          យោងតាម នេត (២០១៧) ប្រធានបទស្រាវជ្រាវ (Research topic) គឺជាគោលបំណងឬសាច់រឿងទូទៅដែល នឹងត្រូវដោះស្រាយ ឬរុករកដោយការសិក្សាស្រាវជ្រាវនោះ។

     ១.ការស្រាវជ្រាវបែបបរិមាណវិស័យ (Quantitative Research)

          ការកំណត់ប្រធានស្រាវជ្រាវបែបបរិមាណវិស័យ អ្នកស្រាវជ្រាវត្រូវកំណត់ធាតុសំខាន់ៗនីមួយៗអោយបាន ច្បាស់លាស់មានដូចជា៖

     អថេរសំខាន់ៗ

-      អថេរឯករាជ្យ ឬអថេរហេតុ

-      អថេរមិនឯករាជ្យ ឬអថេរផល

     ឃ្លាបង្ហាញទំនាក់ទំនងរវាងអថេរ

-      ឥទ្ធិពលនៃការប្រើប្រាស់...ទៅលើ...

-      ប្រសិទ្ធភាពនៃការប្រើប្រាស់...ដើម្បីកាត់បន្ថយ/លើកកម្ពស់/កែលម្អ...

-      ទំនាក់ទំនងរវាង...និង...

-      ការលើកកម្ពស់/ការកាត់បន្ថយ/ការកែលម្អ...តាមរយៈការប្រើប្រាស់...

     សំណាក ឬក្រុមគោលដៅ

     ឈ្មោះវិធីសាស្ត្រស្រាវជ្រាវ (ជាជម្រើស)

-      ការស្ទង់មតិ

-      ការពិសោធ

-      ការសិក្សាបែបទំនាក់ទនង។ល។

ឧទាហរណ៍១

          ឧទាហរណ៍២

ឧទាហរណ៍

ឧទាហរណ៍

 

.ការស្រាវជ្រាវបែបគុណវិស័យ (Qualitative Research)

                ការកំណត់ប្រធានស្រាវជ្រាវបែបគុណវិស័យអ្នកស្រាវជ្រាវត្រូវកំណត់ធាតុសំខាន់ៗនីមួយៗ មានដូចជា៖

        ពាក្យគន្លឹះក្នុងប្រធានដែលត្រូវសិក្សា

        ប្រើប្រាស់កិរិយាសព្ទសកម្មបែបរៀបរាប់ដូចជា ស្វែង    សិក្សា   រៀបរាប់….។ល។

        ឈ្មោះវិធីសាស្ត្រស្រាវជ្រាវ

-          ករណីសិក្សា

-          ការស្រាវជ្រាវបែបជាតិពន្ធុសាស្ត្រ

-          ការស្រាវជ្រាវបែបទ្រឹស្ដីបឋម។ល។

ឧទាហរណ៍

.១ ការស្វែងយល់ពីឥរិយាបថរបស់គរុសិស្ស ចំពោះការសិក្សាមុខវិជ្ជាស្រាវជ្រាវអប់រំ

.២ ការសិក្សាពីទស្សនៈរបស់គរុសិស្សពីការអនុវត្តកញ្ចប់អំណានថ្នាក់ដំបូង

.៣ ការរៀបរាប់ពីបទពិសោធន៍បស់គរុនិស្សិត ក្នុងការរៀបចំរបាយការណ៍ស្រាវជ្រាវ

       ករណីសិក្សា៖ គរុនិស្សិត១២+ ៤ ឆ្នាំទី៤ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

IV.ប្រធានស្រាវជ្រាវដែលមានលក្ខណៈល្អ

·       ច្បាស់លាស់ និងសង្ខេប៖ប្រធានបទត្រូវសរសេរឲ្យច្បាស់ ងាយយល់ ហើយមិនវែងឬស្មុគស្មាញពេក

·       ពាក់ព័ន្ធនឹងបញ្ហាជាក់ស្តែង ត្រូវផ្អែកលើបញ្ហាដែលកើតមានពិតៗ និងត្រូវការដោះស្រាយ

·       មានសារៈសំខាន់ អាចផ្តល់អត្ថប្រយោជន៍ដល់វិទ្យាសាស្ត្រ សង្គម សាលារៀន ឬសហគមន៍

·       អាចអនុវត្តបាន សមរម្យនឹងពេលវេលា ថវិកា និងធនធានដែលអ្នកស្រាវជ្រាវមាន

·       មិនទូលំទូលាយពេក ឬតូចចង្អៀតពេក៖ គួរតែមានវិសាលភាពសមរម្យ ដើម្បីងាយស្រួលក្នុងការសិក្សា

·       អាចវាស់វែងនិងប្រមូលទិន្នន័យបាន៖ប្រធានបទត្រូវអាចរកទិន្នន័យនិងវិភាគបានតាមវិធីវិទ្យាសាស្ត្រ

·       មានតម្លៃវិទ្យាសាស្ត្រ និងនវានុវត្តន៍៖ អាចបន្ថែមចំណេះដឹង ឬផ្តល់ទស្សនៈថ្មីៗ។

 

Last modified: Friday, 19 December 2025, 4:58 PM