loader image
រំលងទៅកាន់មាតិកាមេ
ដើម
តម្រូវការសម្រាប់ការបញ្ចប់

មេរៀនទី៦៖ ការសង្ខេបទឡ្ហីករណ៍
Lesson 6: Summarize the argument

 

លទ្ធផលរំពឹងទុក មេរៀននេះ៖ បន្ទាប់ពីរៀនមេរៀននេះ គរុនិស្សិតនឹង

-      បង្ហាញរបៀបសង្ខេបទឡ្ហីករណ៍ក្នុងអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រ ឬកាលិកបត្រ

-      ពន្យល់ពីវិធីចៀសវាងសព្ទចោរកម្ម ឬការលួចចម្លងស្នាដៃ

-      សរសេរសម្រង់កថា និងបញ្ជីឯកសារយោងបានត្រឹមត្រូវតាមទម្រង់ APA

 

១. ការសង្ខេប និងសំយោគទ្រឹស្ដី

ការសង្ខេប និងសំយោគទ្រឹស្ដី អ្នកស្រាវជ្រាវ ត្រូវសរសេរ ជាសំណេរកថាខណ្ឌ។ សំណេរកថាខណ្ឌ គឺជាសំណេរដ៏សំខាន់មួយបែប។ ជួនកាលវាជាសំណេរទោល ជួនកាលទៀតជាផ្នែកសំណេរផ្សេងទៀត ដូចជាតែងសេចក្តី អត្ថបទស្រាវជ្រាវ សារណា ឬសៀវភៅជាដើម។ អ្នកសិក្សាគប្បីស្វែងយល់ពីមូលដ្ឋានគ្រឹះនៃសំណេរកថាខណ្ឌឱ្យបានច្បាស់លាស់ ដើម្បីឱ្យការសរសេរកាន់តែមានភាពច្បាស់លាស់ និងងាយស្រួលសម្រាប់អ្នកអាន។ កថាខណ្ឌ  គឺជាឯកតាមូលដ្ឋានក្នុងសំណេរទូទៅ កើតឡើងពីបណ្ដុំនៃល្បះដែលទាក់ទងទៅនឹងគំនិតសំខាន់តែមួយ។ កថាខណ្ឌមួយ អាចខ្លីត្រឹមមួយល្បះ ឬអាចវែងដល់ទៅជាង១០ល្បះក៏មាន។ ចំនួនល្បះ មិនមែនជាប្រការចំបាច់ទេ តែអ្វីដែលសំខាន់នោះគឺត្រង់ថា កថាខណ្ឌគួរតែមានលក្ខណៈវែងសមល្មម ដើម្បីអាចពង្រីកគំនិតសំខាន់មួយឱ្យច្បាស់លាស់បាន។ ទម្រង់កថាខណ្ឌ គឺងាយសម្គាល់ណាស់ ក្នុងកថាខណ្ឌមួយមានការចុះបន្ទាត់តែម្តងទេ ដោយសារជាធម្មតាពាក្យដំបូងក្នុងកថាខណ្ឌនោះ គេច្រើនចូលបន្ទាត់ទៅខាងស្តាំប្រមាណ ១,៥ អ៊ិញ។

ជាទូទៅ កថាខណ្ឌមួយ មាន៣ផ្នែកសំខាន់ៗ ដូចសំណេរទូទៅដែរ។ ផ្នែកទី១ ហៅថាល្បះប្រធាន។ គេហៅថាល្បះប្រធាន ដ្បិតថាវាប្រាប់អំពីប្រធានបទ ឬគំនិតសំខាន់នៃកថាខណ្ឌ។ ផ្នែកទី២ គឺល្បះគាំទ្រឬល្បះពិពណ៌នា។ល្បះគាំទ្រនេះប្រើសម្រាប់ពង្រីកសេចក្ដីនៃប្រធានបទ ដោយពន្យល់ ឬផ្តល់អំណះអំណាងបញ្ជាក់ឱ្យច្បាស់លាស់។ផ្នែកចុងក្រោយ គឺល្បះបញ្ចប់ ដែលសរុបនិងទុកមតិជាចុងក្រោយ។ ល្បះប្រធាន គឺជាល្បះសំខាន់ដែលបង្ហាញពីគំនិតសំខាន់ក្នុងកថាខណ្ឌ។ ល្បះប្រធានមានធាតុពីរសំខាន់គឺប្រធានបទនិងគំនិតពិពណ៌នា។ ប្រធានបទគឺជាអ្វីដែលកថាខណ្ឌចង់និយាយដល់។ ចំណែកឯគំនិតពិពណ៌នាវិញ វាកម្រិតដែននៃកថាខណ្ឌនោះ ដោយអាចឱ្យអ្នកអានស្វែងរកគំនិតនោះនៅក្នុងកថាខណ្ឌបាន។ ល្បះគាំទ្រ ឬហៅថាល្បះពិពណ៌នា គឺជាល្បះពង្រីកល្បះប្រធាន។ នេះបានសេចក្ដីថា ល្បះពិពណ៌នាពន្យល់ល្បះប្រធាន ដោយផ្តល់ហេតុផល ផ្តល់ឧទាហរណ៍ ផ្តល់ស្ថិតិពិត ផ្ដល់ហេតុការណ៍ពិត និងបញ្ជាក់ដោយប្រើសម្រង់សម្ដីជាដើម។ ល្បះបញ្ចប់ គឺជាល្បះចុងបញ្ចប់នៃកថាខណ្ឌ ដែលសង្ខេបនូវចំណុចសំខាន់ៗឡើងវិញ រួចទុកមតិយោបល់ឱ្យអ្នកអានចងចាំជាគតិ។

 

v  នីតិវិធី នៃការសង្ខេប និងសំយោគទ្រឹស្ដី

-      អានសង្ខិតន័យ

-      អានអត្ថបទដើម្បីយល់គំនិតសំខាន់

-      អានអត្ថបទដើម្បីកត់ត្រាចំណុចសំខាន់ៗ

-      អាន ឬពន្យល់ពង្រាងសំណេរឱ្យគេស្ដាប់

-      សរសេរ និងបន្តកែសម្រួល។

v 

ប្រធានបទស្រាវជ្រាវ

 

ឈ្មោះអ្នកនិពន្ធ (ឆ្នាំ)

 

គំរូ

ឈ្មោះឧបករណ៍ប្រមូលទិន្នន័យ

 

តំណាងគំរូ

 

គោលបំណងស្រាវជ្រាវ

 

ឈ្មោះវិធីសាស្ត្រស្រាវជ្រាវ

 

លោក​ ___________________ បានធ្វើការស្រាវជ្រាវអំពី __________________ ដោយប្រើប្រាស់វិធីសាស្ត្រស្រាវជ្រាវបែប ____________________ ដើម្បី __________________ ចំពោះ /ទៅលើ /របស់ ____________

លទ្ធផលស្រាវជ្រាវ

 

ទិន្នន័យត្រូវបានប្រមូលតាមរយៈការប្រើប្រាស់ ____________________________ ដែល... ។

សេចក្ដីសន្និដ្ឋាន

 

លទ្ធផលស្រាវជ្រាវបង្ហាញថា ___________________________

ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវនេះគេសន្និដ្ឋានថា _____________________

v  ឧទាហរណ៍៖

២. ការជៀសវាងការលួចចម្លងស្នាដៃ

ការលួចចម្លងស្នាដៃ (plagiarism) គឺជា ការលួចចម្លង (ដោយចេតនា ឬអចេតនា)ពាក្យពេចន៍ ល្បះ កថាខណ្ឌ គំនិត លទ្ធផល សេចក្ដីសន្និដ្ឋាន រូបភាព ឬក្រាហ្វរបស់អ្នកដទៃយកមកធ្វើជារបស់ខ្លួន ដោយគ្មានការអនុញ្ញាត ឬយកស្នាដៃទាំងនោះ ប្រើដោយមិនបានទទួលស្គាល់ ឬបង្ហាញម្ចាស់កម្មសិទ្ធិ។ ការលួចចម្លងស្នាដៃគឺជាអំពើអសីលធម៌ និងខុសឆ្គង។

ការលួចចម្លងស្នាដៃ គឺជាការប្រព្រឹត្តល្មើសនឹងក្រមសីលធម៌ស្រាវជ្រាវ។ ជាទូទៅ គេតែងសង្កេតឃើញថា ក្នុងរង្វង់អ្នកសិក្សា អ្នកនិពន្ធ អ្នកស្រាវជ្រាវ តែងកើតមានករណីលួចចម្លងស្នាដៃដោយអចេតនា ឬក៏ដោយចេតនា។ គេតែងយល់ស្របគ្នាថា ការលួចចម្លងស្នាដៃអ្នកដទៃ គឺជាការយកពាក្យពេចន៍ឬគំនិតរបស់នរណាម្នាក់ មកធ្វើជាគំនិតរបស់ខ្លួន ដោយគ្មានការយោងត្រឹមត្រូវ (Lester & Lester Jr., 2015: 23) ការលួចចម្លងនេះ អាចកើតមានតាមរបៀបច្រើនយ៉ាង ដូចខាងក្រោមនេះ (Lahar & Fox, 2006: 3)

(១) ប្រើប្រាស់ពាក្យពេចន៍អ្នកនិពន្ធដទៃដោយគ្មានការយោង (សម្រង់កថា) ត្រឹមត្រូវ។ ប្រសិនបើអ្នកប្រើប្រាស់សម្តីរបស់ អ្នកដទៃ អ្នកត្រូវដាក់នៅក្នុងអព្ភន្តរសញ្ញា និងបញ្ជាក់ប្រភពដើមថា បានយោង (សម្រង់កថា) ចេញពីណាមកតាម រចនាបថស្តង់ដាណាមួយ។

(២) ប្រើប្រាស់គំនិតអ្នកនិពន្ធដទៃដោយគ្មានការយោង (សម្រង់កថា) ត្រឹមត្រូវ។ ល្គឹកណាអ្នកប្រើប្រាស់គំនិតរបស់អ្នកដទៃ ល្គឹកនោះអ្នកត្រូវតែបញ្ជាក់ពីប្រភពដើមនៃគំនិតនោះ តាមរចនាបថផ្លូវការណាមួយ។ ជាធម្មតាសាស្ត្រាចារ្យណែនាំ ក៏ដូចជាអ្នកអាន តែងចង់ដឹង ថាតើណាមួយជាគំនិតរបស់អ្នក ណាមួយជាគំនិតដែលអ្នកបានដកពីប្រភពផ្សេងមក។ បើទោះបីជាគំនិតនោះអ្នកគិតឃើញដោយខ្លួនឯងក៏ដោយ ក៏អ្នកគួរគប្បីទទួលស្គាល់ថា អាចមានអ្នកនិពន្ធដទៃមានគំនិតដូចគ្នាលើបញ្ហាតែមួយដែរ។

(៣) យោង (សម្រង់កថា) ប្រភពបានត្រឹមត្រូវ ប៉ុន្តែយកពាក្យពេចន៍ដើមពីប្រភពណាមួយមកប្រើ ដោយពុំបានដាក់ក្នុងអព្ភន្តរសញ្ញា។ ត្រង់ចំណុចនេះ មានដំណោះស្រាយពីរបែប។ ទីមួយ បើអ្នកចង់ប្រើប្រាស់សម្តីដើមរបស់អ្នកដទៃ អ្នកគប្បីដាក់សេចក្តីនោះក្នុងអព្ភន្តរសញ្ញា។ ទីពីរ សង្ខេបឬសរសេរឡើងវិញ តែរក្សានូវខ្លឹមសារដើម ដោយពុំចាំបាច់ដាក់ក្នុងអព្ភន្តរសញ្ញាទេ។

(៤) យករចនាសម្ព័ន្ធឃ្លា ឬល្បះរបស់អ្នកនិពន្ធផ្សេងមកប្រើ តែពុំបានបញ្ជាក់ថា បានយករបស់គេមកប្រើ ប្រាស់។ ករណីនេះ ក៏គេចាត់ទុកថាជាការលួចចម្លងដែរ។ វាច្រើនកើតឡើងពីសេចក្តីខ្ជិលច្រអូស ដ្បិត តាមធម្មតាការយករបស់អ្នកផ្សេងមកប្រើ វាតែងតែងាយស្រួលជាងការសរសេរដោយប្រើប្រាស់ពាក្យពេចន៍របស់ខ្លួនផ្ទាល់។

(៥) យកអត្ថបទរបស់អ្នកដទៃមកប្រើប្រាស់ ក្នុងចំណែកណាមួយ ឬទាំងស្រុង ឬក៏ប្រើប្រាស់ប្លង់សំណេររបស់អ្នកផ្សេង ដើម្បីយកមកសរសេរអត្ថបទរបស់ខ្លួន។

(៦) ប្រើប្រាស់សេវាកម្មសរសេរអត្ថបទ ឬមួយឱ្យមិត្តភក្តិជួយសរសេរអត្ថបទឱ្យ។ មិនចំពោះថា អ្នកបង់ លុយកាក់ឱ្យនរណាម្នាក់សរសេរឱ្យអ្នកទេ សុទ្ធតែល្មើសនឹងក្រឹត្យក្រមនៃការសិក្សាដែរ ដ្បិតកិច្ចការនោះពុំមែនជារបស់អ្នកផ្ទាល់ទេ។ ចំណែកការឱ្យនរណាម្នាក់ជួយកែប្រែខ្លឹមសារអត្ថបទរបស់អ្នកច្រើនពេក ក៏អាចចាត់ទុកថា ជាការប្រព្រឹត្តខុសក្រមសីលធម៌ស្រាវជ្រាវដែរ ។ ដូចនេះ ដើម្បីជៀសវាងពីបទលួចចម្លងស្នាដៃអ្នកដទៃនោះ អ្នកគួរគប្បីគិតគូរអំពីចំណុចចម្បងៗ មានជា អាទិ៍ ប្រើប្រាស់សេចក្តីរបស់អ្នកដទៃឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត យោង (សម្រង់កថា) ប្រភពឯកសារដែលបានប្រើប្រាស់ក្នុងអត្ថបទ សរសេរប្រភពនោះឱ្យបានពេញលេញ ក្នុងបញ្ជីឯកសារយោងនៅខាងចុងអត្ថបទ ជ្រើសរើសរចនាបថ សំណេរស្រាវជ្រាវតាមបទដ្ឋានស្តង់ជាមួយ។

       
   

សម្រង់កថា

In-text citations

 
 
 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

                           
   

ឯកសារយោង

References

 
 
   
 
   

អ្នកនិពន្ធ៖ តើនរណាជាអ្នកសរសេរ/និពន្ធ/ចងក្រង/បង្កើតស្នាដៃនេះឡើង?

កាលបរិច្ឆេទ៖ តើស្នាដៃនេះបោះពុម្ពនៅឆ្នាំណា?

ចំណងជើង៖  តើស្នាដៃនេះមានចំណងជើងដូចម្ដេច?

ប្រភព៖ គេអាចរកស្នាដៃនេះបាននៅឯណា?

 
 
 
   
 
 
    Text Box: ប្រភព
     
 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

បានកែប្រែចុងក្រោយ: ថ្ងៃអង្គារ ទី9 ខែធ្នូ ឆ្នាំ2025, 9:33 AM