loader image
រំលងទៅកាន់មាតិកាមេ
ដើម
តម្រូវការសម្រាប់ការបញ្ចប់

មេរៀនទី៩៖ ការរៀបចំការស្រាវជ្រាវ
Lesson 9: Research Design

 

លទ្ធផលរំពឹងទុក មេរៀននេះ៖ បន្ទាប់ពីរៀនមេរៀននេះ គរុនិស្សិតនឹង

-      ពន្យល់និយមន័យ និងមុខងារនៃការរៀបចំការស្រាវជ្រាវទាំងការស្រាវជ្រាវទូទៅ និងស្រាវជ្រាវប្រតិបត្ដិ

 

ការរៀបចំការស្រាវជ្រាវគឺជាផែនការលម្អិតដែល នឹងត្រូវប្រើដើម្បីតម្រង់ទិសការសិក្សាស្រាវជ្រាវឆ្ពោះទៅរកគោលដៅដែលអ្នកស្រាវជ្រាវត្រូវការ (Aaker et al., 2019)។ ការរៀបចំការស្រាវជ្រាវ ជាគម្រោង ជាផែនការ ជារចនាសម្ព័ន្ធ ជាយុទ្ធសាស្ដ្រ​នៃការសង្កេតដើម្បី ឆ្លើយនឹងសំណួរស្រាវជ្រាវ ឬបញ្ហាស្រាវជ្រាវ (Kumar, 2011) ។ ការរៀបចំការស្រាវជ្រាវ នឹងធ្វើឡើងដោយកំណត់ពីភាពច្បាស់លាស់ ពីប្រភេទនៃការស្រាវជ្រាវ ថាតើអ្នកសិក្សាស្រាវជ្រាវ នឹងជ្រើសរើសការស្រាវជ្រាវមួយណា រវាងការស្រាវជ្រាវបែបគុណវិស័យ និងបរិមាណវិស័យ។

 

v  សំណួរសំខាន់ៗ នៃនីតិវិធី នៃការស្រាវជ្រាវ

-      តើអ្វីដែលអ្នកនឹងត្រូវសិក្សាស្រាវជ្រាវ?

-      ហេតុអ្វីបានត្រូវសិក្សាវា?

-      តើមានទិន្នន័យប្រភេទអ្វីខ្លះដែលត្រូវការ?

-      តើកន្លែងណាដែលមានទិន្នន័យដែលត្រូវការ?

-      តើការសិក្សាត្រូវការពេលវេលាប៉ុន្មាន?

-      តើអ្វីដែលនឹងក្លាយជាសំណាកគំរូ?

-      តើបច្ចេកទេសប្រមូលទិន្នន័យអ្វីខ្លះដែលត្រូវប្រើ?

-      តើទិន្នន័យនឹងត្រូវវិភាគយ៉ាងដូចម្ដេច?

 

ការប្រៀបធៀបវិធីសាស្ត្រស្រាវជ្រាវបែបបរិមាណវិស័យ និងគុណវិស័យអាចត្រូវបានពិនិត្យតាមជំហាន នីមួយៗ ដូចខាងក្រោមនេះ៖

 

 

 

 

ក្រាម១.១ លំហូរនៃដំណើរការស្រាវជ្រាវ បែបបរិមាណវិស័យ និងគុណវិស័យ (Creswell, 2012)

 

 

v  លក្ខណៈនៃការស្រាវជ្រាវបែបបរិមាណវិស័យ

-      ពណ៌នាអំពីបញ្ហាស្រាវជ្រាវ ដោយរៀបរាប់អំពីនិន្នាការ ឬតម្រូវការនៃការពន្យល់អំពីទំនាក់ទំនងរវាងអថេរ។

-      រៀបរាប់អំពីគោលបំណងស្រាវជ្រាវ សំណួរស្រាវជ្រាវ និងសម្មតិកម្មប្រកបដោយភាពជាក់លាក់និង ច្បាស់លាស់ ហើយដែលអាចវាស់វែងនិងសង្កេតបាន។

-      បង្កើតកម្រងសំណួរដើម្បីប្រមូលទិន្នន័យ។

-      ប្រមូលទិន្នន័យជាលេខពីមនុស្សមួយចំនួនធំដោយប្រើឧបករណ៍និងកម្រងសំណួរដែលបានរៀបចំត្រៀម ទុកជាស្រេច។

-      វិភាគទិន្នន័យដើម្បីប្រៀបធៀបក្រុម ឬពិនិត្យទំនាក់ទំនងអថេរដោយប្រើវិធីសាស្ត្រស្ថិតិដើម្បីបកស្រាយ លទ្ធផល ហើយអាចប្រៀបធៀបលទ្ធផលទាំងនេះទៅនឹងការព្យាករណ៍ ឬការស្រាវជ្រាវមុនៗ។ និង

-      សរសេររបាយការណ៍ស្រាវជ្រាវដោយប្រើឃ្លោងឃ្លាឱ្យបានត្រឹមត្រូវច្បាស់លាស់ឱ្យស្របតាមគោលបំណង នៃការស្រាវជ្រាវព្រមទាំងមានតម្លៃនៃស្នាដៃស្រាវជ្រាវ និងប្រកបដោយក្រមសីលធម៌ត្រឹមត្រូវនៃវិជ្ជាជីវៈរបស់អ្នក សិក្សាស្រាវជ្រាវ។

o   ការស្រាវជ្រាវបែបបែបពិសោធន៍ (Experimental) ឧ. ក្រុមសិស្សដែលគ្រូបង្រៀនបានប្រើវិធីសាស្ដ្រIBL និងក្រុមសិស្សដែលគ្រូបង្រៀនប្រើវិធីសាស្ដ្រប្រពៃណី

o   ការស្រាវជ្រាវបែបទំនាក់ទំនង (Correlational) ឧ. ទំនាក់ទំនងរវាងសិស្សពូកែមុខវិជ្ជារូបវិទ្យា និងគីមីវិទ្យា

o   ការស្រាវជ្រាវបែបពិពណ៌នា (Descriptive) ឧ. ស្ថានភាពសិក្សារបស់គរុនិស្សិត

 

v  លក្ខណៈនៃការស្រាវជ្រាវបែបគុណវិស័យ

-      ស្វែងយល់ពីបញ្ហានិងអភិវឌ្ឍការយល់ដឹងលម្អិតអំពីបាតុភូត និងរបកគំហើញថ្មីៗ។

-      ពិនិត្យឡើងវិញនូវទ្រឹស្តីនានាដែលពាក់ព័ន្ធនឹងប្រធានបទស្រាវជ្រាវ ឬបញ្ហាដែលត្រូវដោះស្រាយ ទោះជា មិនសូវមានសារសំខាន់ក៏ដោយ។

-      បញ្ជាក់គោលបំណងនិងសំណួរស្រាវជ្រាវជាទូទៅនិងទូលំទូលាយដែលទាក់ទងនឹងបទពិសោធន៍របស់ អ្នកចូលរួមក្នុងការសិក្សាស្រាវជ្រាវ។

-      ប្រមូលទិន្នន័យដោយផ្អែកលើពាក្យចេញពីមាត់បុគ្គលមួយចំនួនតូចដើម្បីធ្វើការសិទ្ធិដ្ឋានរួមនូវទស្សនៈ របស់អ្នកចូលរួមសិក្សាស្រាវជ្រាវ។

-      វិភាគទិន្នន័យបែបពិពណ៌នាដោយប្រើអត្ថបទវិភាគ និងបកស្រាយអត្ថន័យឱ្យបានសព្វជ្រុងជ្រោយ និង ស៊ីជម្រៅបំផុត។ និង

-      សរសេររបាយការណ៍ដោយប្រើឃ្លោងឃ្លាឱ្យបានត្រឹមត្រូវច្បាស់លាស់ដែលអាចជឿទុកចិត្តបាន ដែល រំលេចនូវវិជ្ជាជីវៈនិងក្រមសីលធម៌របស់អ្នកស្រាវជ្រាវ។

o   ការស្រាវជ្រាវបែបករណីសិក្សា (Case study) ឧ. ករណីសិក្សា វិទ្យាល័យពេជ្រចិន្ដា

o   ការស្រាវជ្រាវបែបជាតិពន្ធុសាស្ដ្រ (Ethnography) ឧ. ជីវិតរស់នៅរបស់កម្មកររោងចក្រកាត់ដេរ

o   ការស្រាវជ្រាវបែបបាតុភូត (Phenomenology) ឧ. បទពិសោធន៍គ្រប់គ្រងរបស់នាយកសាលាវិទ្យាល័យ

 

v  ការរៀបចំការស្រាវជ្រាវ

ប្រភេទ

បែបបរិមាណវិស័យ

បែបគុណវិស័យ

លក្ខណៈពិសេស

ពណ៌នាពីប្រេកង់

មធ្យមនិងទំនាក់ទំនង

តេស្ដសម្មតិកម្ម

ស្វែងយល់ពីបទពិសោធន៍ ជំនឿ និងគោលគំនិត

ប្រភេទការស្រាវជ្រាវ

ពិសោធន៍ Experimental

ទំនាក់ទំនងCorrelational

ពណ៌នា Descriptive

ករណីសិក្សា Case study

ជាតិពន្ធុសាស្ដ្រ Ethnography

បាតុភូត Phenomenology

សំណាក

សំណាកគំរូ (Sampling)

សកលគំរូ (Key Informants)

ឧបករណ៍ស្រាវជ្រាវ

កម្រងសំណួរ, ទម្រង់អង្កេត, វិញ្ញាសាប្រឡង

សំណួរសម្ភាស, ទម្រង់អង្កេត

ការប្រមូលទិន្នន័យ

ស្ទង់មតិ, ការបំពេញទម្រងសំណួរ, ប្រឡង...

សម្ភាសន៍, ពិភាក្សាក្រុម...

ការវិភាគទិន្នន័យ

Ms. Excel, SPSS…

ការវិភាគខ្លឹមសារ

លទ្ធផល

លទ្ធផលបែបស្ថិតិសន្និដ្ឋាន (Inferential Statistics)

លទ្ធផលបែបស្ថិតិពណ៌នា (Descriptive Statistics)

លទ្ធផលបែប ខ្លឹមសារ

 

 

 

 

v  គំរូទម្រង់ ការរៀបចំការស្រាវជ្រាវ

v  ក្រមសីលធម៌ នៃការស្រាវជ្រាវអប់រំ

-      ការយល់ព្រមដែលបានជូនដំណឹង

-       ការលួចចម្លងស្នាដៃ

-       ការ​បង្កើត​ទិន្នន័យ/ការ​បង្ហាញ​មិន​ពិត

-       សម្ពាធលើការស្រាវជ្រាវ

-       ការទទួលខុសត្រូវចំពោះសហគមន៍ស្រាវជ្រាវ

-       មិនបង្កហានិភ័យដល់សំណាក

-       រក្សាការសម្ងាត់

-       សោះត្រង់ចំពោះទិន្នន័យ

-       បង្ហាញប្រភពឯកសារយោង ... (Cohen et al., 2007)។

 

 

បានកែប្រែចុងក្រោយ: ថ្ងៃអង្គារ ទី9 ខែធ្នូ ឆ្នាំ2025, 9:37 AM