loader image
រំលងទៅកាន់មាតិកាមេ
ដើម
តម្រូវការសម្រាប់ការបញ្ចប់

កិច្ចការផ្ទះ (កិច្ចការស្រាវជ្រាវ)៖

គោលបំណង៖ ដើម្បីរៀបចំផែនការជ្រើសរើសសំណាក និងពិចារណាពីគុណភាពឧបករណ៍សម្រាប់គម្រោងស្រាវជ្រាវផ្ទាល់ខ្លួន។

ការណែនាំ៖ គរុនិស្សិតម្នាក់ៗត្រូវបំពេញកិច្ចការខាងក្រោម ដោយផ្អែកលើប្រធានបទស្រាវជ្រាវដែលខ្លួនចាប់អារម្មណ៍៖

ផ្នែកទី១៖ រៀបចំផែនការជ្រើសរើសសំណាក

១. ជ្រើសរើសប្រធានបទស្រាវជ្រាវ មួយដែលអ្នកចាប់អារម្មណ៍ (ឧ. យុទ្ធសាស្ត្របង្រៀន, ការគ្រប់គ្រងថ្នាក់រៀន, ការប្រើប្រាស់សម្ភារឧបទ្ទេស...)។

២. កំណត់សំណួរស្រាវជ្រាវ ឱ្យបានច្បាស់លាស់។

៣. កំណត់ប្រជាករ (Population) គោលដៅរបស់អ្នក។

៤. ស្នើទំហំសំណាក (Sample Size) ដែលអ្នកគិតថាសមស្រប និងពន្យល់ពីហេតុផលរបស់អ្នកដោយផ្អែកលើគោលការណ៍ក្នុងមេរៀន។

៥. ជ្រើសរើសវិធីសាស្រ្តជ្រើសរើសសំណាក ដែលសមស្របបំផុតសម្រាប់ប្រធានបទរបស់អ្នក រួច ពន្យល់លម្អិតពីមូលហេតុ ដែលអ្នកជ្រើសរើសវិធីសាស្ត្រនោះ និងជំហានដែលអ្នកនឹងអនុវត្ត។

ផ្នែកទី២៖ ការធានាគុណភាពឧបករណ៍ស្រាវជ្រាវ

១. ពិពណ៌នាសង្ខេប អំពីប្រភេទឧបករណ៍ដែលអ្នកអាចនឹងប្រើ (ឧ. កម្រងសំណួរ, តេស្ត, បញ្ជីត្រួតពិនិត្យ)។

២. ពន្យល់ពីជំហានចំនួនពីរ ដែលអ្នកនឹងធ្វើដើម្បីធានា ភាពត្រឹមត្រូវ (Validity) នៃឧបករណ៍របស់អ្នក។ (ឧ. យកទៅឱ្យអ្នក​ជំនាញ​ពិនិត្យ​មើល, ធ្វើ Pilot Test...)

៣. ពន្យល់ពីជំហានចំនួនមួយ ដែលអ្នកនឹងធ្វើដើម្បីធានា ភាពជឿជាក់បាន (Reliability) នៃឧបករណ៍របស់អ្នក។ (ឧ. ប្រើ Test-Retest, គណនា Cronbach's Alpha...)