កិច្ចការផ្ទះ (កិច្ចការស្រាវជ្រាវ)៖
សូមគរុនិស្សិតកំណត់បញ្ហាអប់រំជាក់លាក់មួយដែលខ្លួនចាប់អារម្មណ៍ (ឧទាហរណ៍៖ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន បញ្ហាសិស្សបោះបង់ការសិក្សា និងការអប់រំសីលធម៌) រួចស្នើផែនការស្រាវជ្រាវមួយ ដោយត្រូវរៀបចំពិពណ៌នាអំពីការប្រើប្រាស់ការរៀបចំការស្រាវជ្រាវពីរប្រភេទផ្សេងគ្នា (Two different research designs) ដើម្បីដោះស្រាយបញ្ហានោះ។ សូមពន្យល់ពីមូលហេតុដែលអ្នកជ្រើសរើសការរៀបចំទាំងពីរនោះ និងរបៀបដែលវាបំពេញឱ្យគ្នាទៅវិញទៅមក។ (ឧទាហរណ៍៖ ប្រើប្រាស់ ការស្ទង់មតិ (Survey Research) ដើម្បីរុករកទិដ្ឋភាពទូទៅ បន្ទាប់មកប្រើ ករណីសិក្សា (Case Study) ដើម្បីស្វែងយល់ស៊ីជម្រៅ)។