មេរៀនទី១៖ សញ្ញាណទូទៅនៃការស្រាវជ្រាវអប់រំ
មេរៀនសង្ខេប
I. និយមន័យនៃការស្រាវជ្រាវ
· ការស្រាវជ្រាវ (Research) គឺជាដំណើរការសិក្សា និងស្វែងរកយ៉ាងប្រព័ន្ធ ដោយប្រើវិធីសាស្រ្តវិទ្យាសាស្រ្ត ដើម្បីបង្កើតចំណេះដឹងថ្មី ឬដោះស្រាយបញ្ហាមួយ។ វារួមបញ្ចូលនឹងការប្រមូលទិន្នន័យ ការវិភាគ ការបកស្រាយ និងការបញ្ចេញសន្និដ្ឋាន។
· ការស្រាវជ្រាវគឺការបង្កើតចំណេះដឹងថ្មី ឬការប្រើប្រាស់ចំណេះដឹងមានស្រាប់ដោយភាពច្នៃប្រឌិត ដើម្បីបង្កើតគោលគំនិត វិធីសាស្ត្រ និងការយល់ដឹងថ្មីៗ (Western Sydney University, 2020)។
· ការស្រាវជ្រាវគឺការស្វែងរកជាប្រព័ន្ធនូវព័ត៌មានពាក់ព័ន្ធនឹងប្រធានបទ ឬបញ្ហាអ្វីមួយ (Aquino, p.1)
ពាក្យសំខាន់ៗក្នុងនិយមន័យ៖
· ស្វែងរកមានលក្ខណៈជាប្រព័ន្ធ (Systematic investigation)
· ប្រើវិធីសាស្រ្តវិទ្យាសាស្រ្ត (Scientific methods)
· ផ្តោតលើបញ្ហាឬសំណួរ (Focused problem/question)
· បង្កើតចំណេះដឹងថ្មី (Generate new knowledge)
II.គោលបំណងនៃកាស្រាវជ្រាវ
គោលបំណងនៃការស្រាវជ្រាវគឺការបង្កើតចំណេះដឹងថ្មីឬពង្រឹងចំណេះដឹងដែលមានស្រាប់ ដើម្បីឆ្លើយតបទៅ នឹងបញ្ហា ឬសំណួរដែលមាន។ ជាទូទៅគោលបំណងនៃការស្រាវជ្រាវរួមមាន៖
· ស្វែងរក និងប្រមូលចំណេះដឹងថ្មីៗដើម្បីបន្ថែមចំណេះដឹងក្នុងវិស័យណាមួយ។
· ដោះស្រាយបញ្ហាជាក់លាក់ស្រាវជ្រាវជួយបង្ហាញដំណោះស្រាយសម្រាប់បញ្ហាដែលកើតមានក្នុងសង្គមអប់រំ សេដ្ឋកិច្ច ឬវិទ្យាសាស្រ្ត។
· បញ្ជាក់ និងផ្ទៀងផ្ទាត់ទ្រឹស្តីដើម្បីបញ្ជាក់ថាទ្រឹស្តី ឬគោលគំនិតណាមួយមានសុពលភាព និងអាច អនុវត្តបាន។
· ជួយក្នុងការសម្រេចចិត្តលទ្ធផលស្រាវជ្រាវអាចផ្តល់ជាផ្លូវណែនាំដល់អ្នកគ្រប់គ្រង គ្រូបង្រៀន ឬអ្នក សម្រេចចិត្តក្នុងគោលនយោបាយ។
· លើកកម្ពស់ការអភិវឌ្ឍសង្គមដោយការបង្កើតចំណេះដឹង និងដំណោះស្រាយថ្មីៗ ដែលអាចអនុវត្ត បានក្នុងជីវិតពិត។
III.ការស្រាវជ្រាវអប់រំ
ការស្រាវជ្រាវអប់រំគឺជាដំណើរការដែលប្រើវិធីសាស្រ្តវិទ្យាសាស្រ្តដើម្បីសិក្សាស្វែងយល់ និងដោះ ស្រាយ បញ្ហាដែលទាក់ទងនឹងការអប់រំ។ វាជួយបង្កើតចំណេះដឹងថ្មី ឬបញ្ជាក់អំពីអ្វីដែលមានស្រាប់ ដើម្បីធ្វើឲ្យប្រព័ន្ធអប់រំ ការបង្រៀន និងការរៀន មានប្រសិទ្ធភាពកាន់តែច្រើន។
IV.ចំណាត់ថ្នាក់នៃការស្រាវជ្រាវអប់រំ
ចំណាត់ថ្នាក់នៃការស្រាវជ្រាវ (Classification of Research) ចែកចេញជាច្រើនផ្នែក ដោយផ្អែកលើគោលបំណង និងវិធីសាស្ត្រ។ ខាងក្រោមជាចំណាត់ថ្នាក់សំខាន់ៗ៖
១. ចំណាត់ថ្នាក់តាមគោលបំណង
សិក្សាដើម្បីបង្កើនចំណេះដឹងទូទៅ
ü មិនចង់បានអនុវត្តភ្លាមៗ
ü ឧទាហរណ៍៖ ស្រាវជ្រាវអំពីទ្រឹស្តីការរៀន
ü ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង
ü ឧទាហរណ៍៖ ស្រាវជ្រាវអំពីវិធីបង្រៀនថ្មីដើម្បីលើកកម្ពស់ពិន្ទុសិស្ស
២. ចំណាត់ថ្នាក់តាមវិធីសាស្ត្រ
ü ផ្ដោតលើការយល់ដឹងស៊ីជំរៅ
ü ប្រើសម្ភាសន៍ សង្កេត អត្ថបទ
ü ប្រើទិន្នន័យចំនួន និងស្ថិតិ
ü ឧទាហរណ៍៖ ការសិក្សាប្រៀបធៀប
ü ផ្សំគ្នារវាងគុណភាព និងបរិមាណ
៣. ចំណាត់ថ្នាក់តាមរចនាស្រាវជ្រាវ
V.ជំហាននៃការស្រាវជ្រាវអប់រំ
ជំហាននៃការស្រាវជ្រាវអប់រំមាន៖
1. កំណត់បញ្ហាស្រាវជ្រាវ (Identifying the research problem)៖ កំណត់បញ្ហា ឬសំណួរស្រាវជ្រាវដែលចង់ដោះស្រាយ។
2. រំលឹកទ្រឹស្តី (Review of related literature)៖ សិក្សាអត្ថបទ ឯកសារបច្ចេកទេស និងការស្រាវជ្រាវមុនៗ ដើម្បីស្វែងយល់ពីចំណេះដឹងដែលមានស្រាប់។
3. កំណត់គោលបំណង និងសំណួរស្រាវជ្រាវ (Formulating objectives and research questions /hypotheses)៖ កំណត់អ្វីដែលស្រាវជ្រាវចង់សម្រេច និងសំណួរដែលត្រូវឆ្លើយ។
4. បង្កើតផែនការស្រាវជ្រាវ (Choosing research design and methodology)៖ កំណត់ប្រភេទស្រាវជ្រាវ (គុណភាព/បរិមាណ/លាយបញ្ចូល) និងវិធីសាស្ត្រដែលនឹងប្រើ។
5. អភិវឌ្ឍឧបករណ៍ប្រមូលទិន្នន័យ (Developing research instruments)៖ ឧទាហរណ៍៖ សំណួរ សម្ភាសន៍ សង្កេត តេស្ត។
6. ប្រមូលទិន្នន័យ (Collecting data)៖ ប្រើឧបករណ៍ ដើម្បីប្រមូលទិន្នន័យតាមផែនការ។
7. វិភាគទិន្នន័យ (Analyzing data)៖ ប្រើស្ថិតិ (quantitative) ឬកូដ/ធ្វើ thematic analysis (qualitative)។
8. បកស្រាយលទ្ធផល (Interpreting results)៖ បកស្រាយថាតើលទ្ធផលមានន័យអ្វី ទាក់ទងទៅនឹងសំណួរស្រាវជ្រាវ។
9. សរសេររបាយការណ៍ និងចែករំលែក (Writing and reporting research)៖ សរសេរព័ត៌មានជាស្ថាពរ (thesis, article, report) និងផ្សព្វផ្សាយ។
VI.សារៈសំខាន់នៃការស្រាវជ្រាវអប់រំ
1) កែលម្អគុណភាពបង្រៀន និងរៀន៖ ការស្រាវជ្រាវអប់រំជួយគ្រូបង្រៀនរកឃើញវិធីសាស្ត្រថ្មីៗ ដើម្បីធ្វើឲ្យការបង្រៀនមានប្រសិទ្ធភាព និងសិស្សមានចំណេះដឹងច្បាស់លាស់ជាងមុន។
2) ជួយដោះស្រាយបញ្ហា៖ ជួយស្វែងយល់ និងដោះស្រាយបញ្ហាដែលកើតមានក្នុងថ្នាក់រៀន និងសាលារៀន ដូចជា ការសិក្សាទាប ឬការខ្វះចំណូលចិត្តក្នុងការរៀន។
3) ផ្ដល់មូលដ្ឋានសម្រាប់ធ្វើគោលនយោបាយអប់រំ៖ លទ្ធផលស្រាវជ្រាវអាចប្រើសម្រាប់ការកំណត់យុទ្ធសាស្រ្ត ឬគោលនយោបាយរដ្ឋាភិបាលក្នុងវិស័យអប់រំ។
4) លើកកម្ពស់ការអនុវត្តជំនាញគរុកោសល្យ៖ ជួយគ្រូបង្រៀនអភិវឌ្ឍសមត្ថភាពផ្នែកវិជ្ជាជីវៈ ដោយយល់ពីអ្វីដែលមានប្រសិទ្ធភាពក្នុងការបង្រៀន។
5) បង្កើនចំណេះដឹងវិទ្យាសាស្ត្រ៖ ជួយបន្ថែមចំណេះដឹងស្តីពីទ្រឹស្តីអប់រំ និងផ្ដល់គំរូឲ្យអ្នកស្រាវជ្រាវនាពេលក្រោយ។