loader image
Skip to main content
Home
Completion requirements

មេរៀនទី១៥៖ ការប្រមូលទិន្នន័យបែបគុណវិស័យ ៣
Lesson 15: Qualitative Data Collection 3

 

លទ្ធផលរំពឹងទុក មេរៀននេះ៖ បន្ទាប់ពីរៀនមេរៀននេះ គរុនិស្សិតនឹង

-      កំណត់បានពីគោលបំណង និងផែនការ ក្នុងការសម្ភាសន៍

-      រៀបចំនីតិវិធី នៃការធ្វើការសម្ភាស បានត្រឹមត្រូវ

 

v  ការរៀបចំសម្ភាសន៍

-      និយមន័យ ការសម្ភាសន៍

·       ជាមធ្យោបាយដ៏សំខាន់មួយក្នុងការប្រមូលទិន្នន័យ ឬព័ត៌មានពីមនុស្សម្នាក់ឬច្រើននាក់។

·       ជាការប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬដោយប្រយោលរវាងមនុស្សពីរនាក់ ឬច្រើននាក់ក្នុងគោលបំណងជាក់លាក់។

·       ជាការសន្ទនា ដោយផ្ទាល់ តាមទូរស័ព្ទ ឬតាមអ៊ិនធើណិត ដែលអ្នកសម្ភាសស្រង់យកព័ត៌មាន ជំនឿ ឬគំនិតយោបល់ពីមនុស្សម្នាក់ទៀត។

·       ដំណើរការដែលអ្នកសម្ភាសសួរសំណួរទៅកាន់អ្នកត្រូវសម្ភាស រួចកត់ត្រាចម្លើយ។

 

-      ជំហាននីមួយៗ ការសម្ភាសន៍

១. កំណត់ប្រធានបទ             

២. រើសប្រភេទសម្ភាសន៍

៣. បង្កើតឧបករណ៍                         

៤. កំណត់ទម្រង់សំណួរ

៥. កំណត់មធ្យោបាយសម្ភាស

៦. ចាប់ផ្ដើមសម្ភាស

៧. ធ្វើប្រតិចារឹក                              

៨. វិភាគ

៩. ផ្ទៀងផ្ទាត់                                 

១០. រាយការណ៍

 

-      ប្រភេទសម្ភាសន៍

១. សម្ភាសតាមការគ្រោងទុក (Structured Interview)៖ សំណួរត្រូវបានរៀបចំជាស្រេច និងត្រូវអនុវត្ដតាមលំដាប់លំដោយនៃសំណួរដែលបានរៀបចំគ្រោងទុករួចជាស្រេច។

២. សម្ភាសឥតគ្រោងទុក (Unstructured Interview)៖ អ្នកសម្ភាសត្រូវត្រៀមប្រធានបទសម្រាប់ពិភាក្សា ដោយមិនបានត្រៀមសំណួរទុកជាមុន។

៣. សម្ភាសពាក់កណ្ដាលបត់បែន (Semi-structured Interview)៖ សំណួរគោលត្រូវត្រៀមជាមុន និងអាចមានសំណួរបន្ថែម ឬអាចបត់បែនលំដាប់លំដោយសំណួរតាមខ្លឹមសារជាក់ស្ដែង។

 

-      បច្ចេកទេស នៃការសម្ភាសដ៏មានប្រសិទ្ធភាព

                     ១. ត្រូវប្រាកដថាសំណួរស្រាវជ្រាវ ច្បាស់លាស់

                     ២. បញ្ជាក់ឱ្យច្បាស់ពីគោលបំណងសម្ភាសន៍

                     ៣. ចាប់ផ្ដើមដោយសំណួរសាមញ្ញ រហូតដល់សំណួរបច្ចេកទេស ឬសំណួរសំខាន់

                     ៤. ប្រើសំណួរជាទម្រង់បើក ដែលទុកឱកាសដល់អ្នកត្រូវបានសម្ភាស ឆ្លើយ

                     ៥. កំណត់មាតិកាសំណួរនីមួយៗ ជាមួយគំនិតជាក់លាក់ ដើម្បីជៀសវាងការច្រលំ

                     ៦. កាត់បន្ថយសំណួរដែលមានចម្លើយស្រាប់ ឬចម្លើយ “បាទ/ចាស៎ ឬទេ”

                     ៧. កុំសន្មតនូវចម្លើយរបស់អ្នកត្រូវបានសម្ភាសន៍

                     ៨. ការសម្ភាសន៍ត្រូវតែខ្លី ហើយខ្លឹម

                     ៩. ចុងបញ្ចប់នៃការសម្ភាស សូមសង្ខេបចំណុចខ្លី ដែលបានសម្ភាស ដើម្បីផ្ទៀងផ្ទាត់។

Last modified: Tuesday, 9 December 2025, 9:44 AM