មេរៀនទី១២៖ ការប្រមូលទិន្នន័យបែបបរិមាណវិស័យ ៣
Lesson 12: Quantitative Data Collection 3
លទ្ធផលរំពឹងទុក មេរៀននេះ៖ បន្ទាប់ពីរៀនមេរៀននេះ គរុនិស្សិតនឹង
- ពន្យល់បានពីនិយមន័យ និងប្រភេទ នៃកម្រងសំណួរ
- បង្ហាញបានពីមធ្យោបាយចែកចាញកម្រងសំណួរ និងគំរូនៃកម្រងសំណួរ បានច្បាស់លាស់។
v ការរៀបចំកម្រងសំណួរ (Questionnaire)
កម្រងសំណួរ គឺជាឧបករណ៍ស្រាវជ្រាវ ដែលរួមមានសំណួរ និងការបំពេញផ្សេងៗ ដែលមានគោលបំណងដើម្បីប្រមូលទិន្នន័យពីអ្នកផ្ដល់ចម្លើយ (Bhat, n.d)។ កម្រិតសំណួរស្រាវជ្រាវរួមមាន សំណួរជាទម្រង់បិទ និងសំណួរជាទម្រង់បើក។
សំណួរជាទម្រង់បិទ ជាប្រភេទសំណួរពហុជ្រើសរើស ការបំពេញចន្លោះ ។ល។
ឧ. តើប្អូនចូលចិត្ដមុខវិជ្ជាគីមីវិទ្យាកម្រិតណា?
cមិនចូលចិត្ដសោះ cមិនចូលចិត្ដ cធម្មតា cចូលចិត្ដ cចូលចិត្ដខ្លាំង
សំណួរជាទម្រង់បើក ជាប្រភេទសំណួរតម្រូវឱ្យមានការសរសេរដោយគំនិតផ្ទាល់ខ្លួន។ ចម្លើយនៃទម្រង់នេះ អាចមានចម្លើយខ្លី និងវែងអាស្រ័យលើទំហំនៃសំណួរនីមួយៗ។
ឧ១. តើប្អូនរស់នៅខេត្ដណា? ...............................
ឧ២. ហេតុអ្វីបានជាប្អូនជាជ្រើសរើសអាជីពជាគ្រូបង្រៀនបឋមសិក្សា? ............................................
v លក្ខណៈចាំបាច់ នៃកម្រងសំណួរល្អ
- ឃ្លាសំណួរ គួរតែខ្លីហើយ សាមញ្ញ (ឃ្លាមួយបម្រើគំនិតមួយបានហើយ) ចំណែកឯចំនួន នៃសំណួរគួរតែរក្សាឱ្យបានអប្បបរិមា (តាមការអភិវឌ្ឍសម្មតកម្ម)
- សំណួរគួរមានលំហូរ ជាបន្ដបន្ទាប់ និងសមហេតុផល [ផ្អែកលើបញ្ហាស្រាវជ្រាវ (អថេរឯករាជ្យ ឬនិង អថេរអាស្រ័យ)] និងសំខាន់ផ្អែកលើរង្វាស សម្រាប់វិភាគតាមឧបករណ៍ (រូបមន្ដ) ស្ថិតិដែលអ្នកសម្ភាសមានផែនការវិភាគទិន្នន័យ
- សំណួរផ្ទាល់ខ្លួនមិនត្រូវលាយឡំ បើមិនចាំបាច់ ប្រើសម្រាប់អភិវឌ្ឍសម្មតិកម្មទេនោះ
- ពាក្យបច្ចេកទេស គួរតែជៀសវាង ដើម្បីឱ្យអ្នកឆ្លើយ ងាយយល់ និងឆ្លើយបានត្រឹមត្រូវ
- សំណួរគួរតែ ជាសំណួរទម្រង់បិទ ឧ. តើលោកអ្នក បានបង្រៀននៅបឋមសិក្សានេះ ដែរឬទេ? បាទ/ច៎ា1 ទេ1។ ឬ តើអ្នកធ្វើដំណើរមកបង្រៀន ដោយសារអ្វី? ដើរ1 កង់1 ម៉ូតូ1 ឡាន1 ផ្សេងៗ1
- សំណួរដែលនាំឱ្យអ្នកឆ្លើយពិបាកយល់ ក្នុងការឆ្លើយតប ឬបកស្រាយត្រូវតែជៀសវាង
- សំណួរត្រួតពិនិត្យ ត្រូវដាក់ក្នុងកម្រងសំណួរក្រោយគេបង្អស់ ព្រោះវាបង្ហាញពីការធ្វើតេស្ដ លើភាពទុកចិត្ដរបស់អ្នកឆ្លើយ ពីសំណួរដំបូង និងបន្ដបន្ទាប់
- សំណួរដែលជះឥទ្ធិពលលើមនោសសញ្ចេតនា ឬអារម្មណ៍របស់អ្នកឆ្លើយ ត្រូវតែជៀសវាង
- ចន្លោះរវាងសំណួរមួយទៅសំណួរមួយ គួរតែទុកឱ្យសមលម្ម ដើម្បីឱ្យអ្នកឆ្លើយងាយស្រួលក្នុងការមើល និងអាន
- កម្រងសំណួរ ត្រូវមានគុណភាព ដូចជា ក្រដាសត្រូវមានគុណភាពល្អ ការថតចម្លង ឬបោះពុម្ភច្បាស់លាស់ល្អ សម្រាប់អ្នកឆ្លើយគូស ឬកន្លែងចន្លោះ ដែលអ្នកឆ្លើយត្រូវសរសេរលើកម្រងសំណួរនោះ
- កម្រងសំណួរដែលមានសុពលភាព (Validity) ត្រូវឆ្លងកាត់ការពិនិត្យលើភាពត្រឹមត្រូវនៃសូចនាករ ឬ សំណួរ ឬលំហាត់ ដោយអ្នកជំនាញឬ អ្នកឯកទេស ដើម្បីសុំសេចក្ដីសម្រេចលើក្រមសីលធម៌នៃកម្រងសំណួរ
- កម្រងសំណួរដែលមានភាពជឿជាក់ (Reliability) ត្រូវធ្វើតេស្ដសាកល្បងត្រួតពិនិត្យលើភាពជឿជាក់ ជាមួយតំណាងគំរូ ដែលមិនឋិតក្នុងចំនួននៃភាគសំណាកដែលបានជ្រើសរើសយកមកសិក្សាឡើយ។
v មធ្យោបាយចែកចាយកម្រងសំណួរ
- ផ្ញើកម្រងសំណួរពីចម្ងាយ
![]() |
-
ចែកកម្រងសំណួរដោយផ្ទាល់
v ទិដ្ឋភាពសំខាន់បី នៃកម្រងសំណួរ
- ទម្រង់ទូទៅ នៃកម្រងសំណួរ៖ កម្រងសំណួរបែបរចនាសម្ព័ន្ធ ទាក់ទងទៅនឹង ការរៀបចំសំណួរផ្អែកលើមូលដ្ឋានបួន៖ ពិចារណាលើ (១) ការអភិវឌ្ឍសម្មតិកម្ម (អថេរឯករាជ្យ និងអថេរអាស្រ័យ) (២) ប្រភេទរង្វាស់សំណួរនីមួយៗ ដែលត្រូវផ្អែកលើធាតុនៃរូបមន្ដ (ឧបករណ៍ស្ថិតិ) សម្រាប់វិភាគ (៣) ការសរសេរសំណួរ និងប្រើពាក្យពេចន៍ ឬគ្រាមភាសាឱ្យត្រូវស្ថានភាពតំបន់ស្រាវជ្រាវ ។ល។ និង (៤) ការសរសេរសំណួរអាចប្រើទាំងសំណួរទម្រង់បិទ និងបើក ដែលពង្រីកទៅរកគោលដៅរបស់អ្នកស្រាវជ្រាវ។
- លំដាប់លំដោយនៃសំណួរ៖ សំណួរងាយៗ បំផុត គួរត្រូវដាក់ដំបូងគេ លំដាប់លំដោយនេះ ត្រូវអនុលោមឱ្យមានលំហូរទៅតាមវិធី នៃការគិតរបស់អ្នកឆ្លើយពោល គឺពីភាពទូទៅឆ្ពោះទៅរកភាពជាក់លាក់នៃសំណួរ។ ទម្រង់កម្រងសំណួរ គួរតែមាន សំណួរលក្ខណៈទូទៅ លក្ខណៈចម្លងទៅរកភាពជាក់លាក់ និងលក្ខណៈជាក់លាក់ទៅរកបញ្ហា។
- ការរៀបចំរចនាបទ និងការរៀបពាក្យនៃសំណួរ៖ រចនាបទ នៃកម្រងសំណួរ គួរអនុវត្ដសំណួរនីមួយៗដែលមិនឱ្យលំអៀង និងមិនច្បាស់តាមការអភិវឌ្ឍសម្មតិកម្ម (ក្រុមអថេរ) ដើម្បីជៀសវាងនៃការច្រលំដោយប្រការណាមួយ។ កម្រងសំណួរមួយដែលល្អ និងជោគជ័យ គឺត្រូវធ្វើតេស្ដចំនួន ២០ ទៅ៣០នាក់ ជាមុនសិន ទើបយើងសម្ភាសជាផ្លូការតាមទំហំសំណាកដែលបានគណនារួច។
v ឧបករណ៍បង្កើតកម្រងសំណួរអនឡាញ
- Google Forms (https://www.google.com/forms/)
- SurveyMonkey (https://www.surveymonkey.com/)
v កម្រងសំណួរគំរូ
- Data - PISA (oecd.org)
- TIMSS - Questionnaires (ed.gov)
- PIRLS 2016 Context Questionnaires (bc.edu)
- The-VARK-Questionnaire-Younger.pdf - Google Drive
- The-VARK-Questionnaire-Adult.pdf - Google Drive
- NAPLAN 2012-2016 test papers (acara.edu.au)
v កម្រងសំណួរគំរូ
- ផ្នែកគម្រប
![]() |
- ផ្នែកគម្រប
![]() |