loader image
Skip to main content
Home
Completion requirements

មេរៀនទី១២៖ ការប្រមូលទិន្នន័យបែបបរិមាណវិស័យ ៣
Lesson 12: Quantitative Data Collection 3

 

លទ្ធផលរំពឹងទុក មេរៀននេះ៖ បន្ទាប់ពីរៀនមេរៀននេះ គរុនិស្សិតនឹង

-      ពន្យល់បានពីនិយមន័យ និងប្រភេទ នៃកម្រងសំណួរ

-      បង្ហាញបានពីមធ្យោបាយចែកចាញកម្រងសំណួរ និងគំរូនៃកម្រងសំណួរ បានច្បាស់លាស់។

 

v  ការរៀបចំកម្រងសំណួរ (Questionnaire)

កម្រងសំណួរ គឺជាឧបករណ៍ស្រាវជ្រាវ ដែលរួមមានសំណួរ និងការបំពេញផ្សេងៗ ដែលមានគោលបំណងដើម្បីប្រមូលទិន្នន័យពីអ្នកផ្ដល់ចម្លើយ (Bhat, n.d)។ កម្រិតសំណួរស្រាវជ្រាវរួមមាន សំណួរជាទម្រង់បិទ និងសំណួរជាទម្រង់បើក។

សំណួរជាទម្រង់បិទ ជាប្រភេទសំណួរពហុជ្រើសរើស ការបំពេញចន្លោះ ។ល។

ឧ. តើប្អូនចូលចិត្ដមុខវិជ្ជាគីមីវិទ្យាកម្រិតណា?

cមិនចូលចិត្ដសោះ      cមិនចូលចិត្ដ           cធម្មតា           cចូលចិត្ដ       cចូលចិត្ដខ្លាំង

សំណួរជាទម្រង់បើក ជាប្រភេទសំណួរតម្រូវឱ្យមានការសរសេរដោយគំនិតផ្ទាល់ខ្លួន។ ចម្លើយនៃទម្រង់នេះ អាចមានចម្លើយខ្លី និងវែងអាស្រ័យលើទំហំនៃសំណួរនីមួយៗ។

          ឧ១. តើប្អូនរស់នៅខេត្ដណា? ...............................

           ឧ២. ហេតុអ្វីបានជាប្អូនជាជ្រើសរើសអាជីពជាគ្រូបង្រៀនបឋមសិក្សា? ............................................

 

v  លក្ខណៈចាំបាច់ នៃកម្រងសំណួរល្អ

-      ឃ្លាសំណួរ គួរតែខ្លីហើយ សាមញ្ញ (ឃ្លាមួយបម្រើគំនិតមួយបានហើយ) ចំណែកឯចំនួន នៃសំណួរគួរតែរក្សាឱ្យបានអប្បបរិមា (តាមការអភិវឌ្ឍសម្មតកម្ម)

-      សំណួរគួរមានលំហូរ ជាបន្ដបន្ទាប់ និងសមហេតុផល [ផ្អែកលើបញ្ហាស្រាវជ្រាវ (អថេរឯករាជ្យ ឬនិង អថេរអាស្រ័យ)] និងសំខាន់ផ្អែកលើរង្វាស សម្រាប់វិភាគតាមឧបករណ៍ (រូបមន្ដ) ស្ថិតិដែលអ្នកសម្ភាសមានផែនការវិភាគទិន្នន័យ

-      សំណួរផ្ទាល់ខ្លួនមិនត្រូវលាយឡំ បើមិនចាំបាច់ ប្រើសម្រាប់អភិវឌ្ឍសម្មតិកម្មទេនោះ

-      ពាក្យបច្ចេកទេស គួរតែជៀសវាង ដើម្បីឱ្យអ្នកឆ្លើយ ងាយយល់ និងឆ្លើយបានត្រឹមត្រូវ

-      សំណួរគួរតែ ជាសំណួរទម្រង់បិទ ឧ. តើលោកអ្នក បានបង្រៀននៅបឋមសិក្សានេះ ដែរឬទេ? បាទ/ច៎ា1 ទេ1។ ឬ តើអ្នកធ្វើដំណើរមកបង្រៀន ដោយសារអ្វី? ដើរ1 កង់1 ម៉ូតូ1 ឡាន1 ផ្សេងៗ1

-      សំណួរដែលនាំឱ្យអ្នកឆ្លើយពិបាកយល់ ក្នុងការឆ្លើយតប ឬបកស្រាយត្រូវតែជៀសវាង

-       សំណួរត្រួតពិនិត្យ ត្រូវដាក់ក្នុងកម្រងសំណួរក្រោយគេបង្អស់ ព្រោះវាបង្ហាញពីការធ្វើតេស្ដ លើភាពទុកចិត្ដរបស់អ្នកឆ្លើយ ពីសំណួរដំបូង និងបន្ដបន្ទាប់

-      សំណួរដែលជះឥទ្ធិពលលើមនោសសញ្ចេតនា ឬអារម្មណ៍របស់អ្នកឆ្លើយ ត្រូវតែជៀសវាង

-      ចន្លោះរវាងសំណួរមួយទៅសំណួរមួយ គួរតែទុកឱ្យសមលម្ម ដើម្បីឱ្យអ្នកឆ្លើយងាយស្រួលក្នុងការមើល និងអាន

-      កម្រងសំណួរ ត្រូវមានគុណភាព ដូចជា ក្រដាសត្រូវមានគុណភាពល្អ ការថតចម្លង ឬបោះពុម្ភច្បាស់លាស់ល្អ សម្រាប់អ្នកឆ្លើយគូស ឬកន្លែងចន្លោះ ដែលអ្នកឆ្លើយត្រូវសរសេរលើកម្រងសំណួរនោះ

-      កម្រងសំណួរដែលមានសុពលភាព (Validity) ត្រូវឆ្លងកាត់ការពិនិត្យលើភាពត្រឹមត្រូវនៃសូចនាករ ឬ សំណួរ ឬលំហាត់ ដោយអ្នកជំនាញឬ អ្នកឯកទេស ដើម្បីសុំសេចក្ដីសម្រេចលើក្រមសីលធម៌នៃកម្រងសំណួរ

-      កម្រងសំណួរដែលមានភាពជឿជាក់ (Reliability) ត្រូវធ្វើតេស្ដសាកល្បងត្រួតពិនិត្យលើភាពជឿជាក់ ជាមួយតំណាងគំរូ ដែលមិនឋិតក្នុងចំនួននៃភាគសំណាកដែលបានជ្រើសរើសយកមកសិក្សាឡើយ។

 

v  មធ្យោបាយចែកចាយកម្រងសំណួរ

-      ផ្ញើកម្រងសំណួរពីចម្ងាយ

 

 
 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

-      https://o.remove.bg/downloads/3c550d3a-319f-46ac-9c8a-fb28c948f710/image-removebg-preview.pngចែកកម្រងសំណួរដោយផ្ទាល់

 

 

 

 

 

 

 

 

 

 

 

 

v  ទិដ្ឋភាពសំខាន់បី នៃកម្រងសំណួរ

-      ទម្រង់ទូទៅ នៃកម្រងសំណួរ៖ កម្រងសំណួរបែបរចនាសម្ព័ន្ធ ទាក់ទងទៅនឹង ការរៀបចំសំណួរផ្អែកលើមូលដ្ឋានបួន៖ ពិចារណាលើ (១) ការអភិវឌ្ឍសម្មតិកម្ម (អថេរឯករាជ្យ និងអថេរអាស្រ័យ) (២) ប្រភេទរង្វាស់សំណួរនីមួយៗ ដែលត្រូវផ្អែកលើធាតុនៃរូបមន្ដ (ឧបករណ៍ស្ថិតិ) សម្រាប់វិភាគ (៣) ការសរសេរសំណួរ និងប្រើពាក្យពេចន៍ ឬគ្រាមភាសាឱ្យត្រូវស្ថានភាពតំបន់ស្រាវជ្រាវ ។ល។ និង (៤) ការសរសេរសំណួរអាចប្រើទាំងសំណួរទម្រង់បិទ និងបើក ដែលពង្រីកទៅរកគោលដៅរបស់អ្នកស្រាវជ្រាវ។

-      លំដាប់លំដោយនៃសំណួរ៖ សំណួរងាយៗ បំផុត គួរត្រូវដាក់ដំបូងគេ លំដាប់លំដោយនេះ ត្រូវអនុលោមឱ្យមានលំហូរទៅតាមវិធី នៃការគិតរបស់អ្នកឆ្លើយពោល គឺពីភាពទូទៅឆ្ពោះទៅរកភាពជាក់លាក់នៃសំណួរ។ ទម្រង់កម្រងសំណួរ គួរតែមាន សំណួរលក្ខណៈទូទៅ លក្ខណៈចម្លងទៅរកភាពជាក់លាក់ និងលក្ខណៈជាក់លាក់ទៅរកបញ្ហា។

-      ការរៀបចំរចនាបទ និងការរៀបពាក្យនៃសំណួរ៖ រចនាបទ នៃកម្រងសំណួរ គួរអនុវត្ដសំណួរនីមួយៗដែលមិនឱ្យលំអៀង និងមិនច្បាស់តាមការអភិវឌ្ឍសម្មតិកម្ម (ក្រុមអថេរ) ដើម្បីជៀសវាងនៃការច្រលំដោយប្រការណាមួយ។ កម្រងសំណួរមួយដែលល្អ និងជោគជ័យ គឺត្រូវធ្វើតេស្ដចំនួន ២០ ទៅ៣០នាក់ ជាមុនសិន ទើបយើងសម្ភាសជាផ្លូការតាមទំហំសំណាកដែលបានគណនារួច។

 

 

 

v  ឧបករណ៍បង្កើតកម្រងសំណួរអនឡាញ

-      Google Forms (https://www.google.com/forms/)

-      SurveyMonkey (https://www.surveymonkey.com/)

 

v  កម្រងសំណួរគំរូ

-      Data - PISA (oecd.org)

-      TIMSS - Questionnaires (ed.gov)

-      PIRLS 2016 Context Questionnaires (bc.edu)

-      The-VARK-Questionnaire-Younger.pdf - Google Drive

-      The-VARK-Questionnaire-Adult.pdf - Google Drive

-      NAPLAN 2012-2016 test papers (acara.edu.au)

 

v  កម្រងសំណួរគំរូ

-      ផ្នែកគម្រប

 
 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

-      ផ្នែកគម្រប

 
 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Last modified: Tuesday, 9 December 2025, 9:42 AM