មេរៀនទី១៥៖ ការប្រមូលទិន្នន័យបែបគុណវិស័យ ៣
Lesson 15: Qualitative Data Collection 3
លទ្ធផលរំពឹងទុក មេរៀននេះ៖ បន្ទាប់ពីរៀនមេរៀននេះ គរុនិស្សិតនឹង
- កំណត់បានពីគោលបំណង និងផែនការ ក្នុងការសម្ភាសន៍
- រៀបចំនីតិវិធី នៃការធ្វើការសម្ភាស បានត្រឹមត្រូវ
v ការរៀបចំសម្ភាសន៍
- និយមន័យ ការសម្ភាសន៍
· ជាមធ្យោបាយដ៏សំខាន់មួយក្នុងការប្រមូលទិន្នន័យ ឬព័ត៌មានពីមនុស្សម្នាក់ឬច្រើននាក់។
· ជាការប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬដោយប្រយោលរវាងមនុស្សពីរនាក់ ឬច្រើននាក់ក្នុងគោលបំណងជាក់លាក់។
· ជាការសន្ទនា ដោយផ្ទាល់ តាមទូរស័ព្ទ ឬតាមអ៊ិនធើណិត ដែលអ្នកសម្ភាសស្រង់យកព័ត៌មាន ជំនឿ ឬគំនិតយោបល់ពីមនុស្សម្នាក់ទៀត។
· ដំណើរការដែលអ្នកសម្ភាសសួរសំណួរទៅកាន់អ្នកត្រូវសម្ភាស រួចកត់ត្រាចម្លើយ។
- ជំហាននីមួយៗ ការសម្ភាសន៍
១. កំណត់ប្រធានបទ
២. រើសប្រភេទសម្ភាសន៍
៣. បង្កើតឧបករណ៍
៤. កំណត់ទម្រង់សំណួរ
៥. កំណត់មធ្យោបាយសម្ភាស
៦. ចាប់ផ្ដើមសម្ភាស
៧. ធ្វើប្រតិចារឹក
៨. វិភាគ
៩. ផ្ទៀងផ្ទាត់
១០. រាយការណ៍
- ប្រភេទសម្ភាសន៍
១. សម្ភាសតាមការគ្រោងទុក (Structured Interview)៖ សំណួរត្រូវបានរៀបចំជាស្រេច និងត្រូវអនុវត្ដតាមលំដាប់លំដោយនៃសំណួរដែលបានរៀបចំគ្រោងទុករួចជាស្រេច។
២. សម្ភាសឥតគ្រោងទុក (Unstructured Interview)៖ អ្នកសម្ភាសត្រូវត្រៀមប្រធានបទសម្រាប់ពិភាក្សា ដោយមិនបានត្រៀមសំណួរទុកជាមុន។
៣. សម្ភាសពាក់កណ្ដាលបត់បែន (Semi-structured Interview)៖ សំណួរគោលត្រូវត្រៀមជាមុន និងអាចមានសំណួរបន្ថែម ឬអាចបត់បែនលំដាប់លំដោយសំណួរតាមខ្លឹមសារជាក់ស្ដែង។
- បច្ចេកទេស នៃការសម្ភាសដ៏មានប្រសិទ្ធភាព
១. ត្រូវប្រាកដថាសំណួរស្រាវជ្រាវ ច្បាស់លាស់
២. បញ្ជាក់ឱ្យច្បាស់ពីគោលបំណងសម្ភាសន៍
៣. ចាប់ផ្ដើមដោយសំណួរសាមញ្ញ រហូតដល់សំណួរបច្ចេកទេស ឬសំណួរសំខាន់
៤. ប្រើសំណួរជាទម្រង់បើក ដែលទុកឱកាសដល់អ្នកត្រូវបានសម្ភាស ឆ្លើយ
៥. កំណត់មាតិកាសំណួរនីមួយៗ ជាមួយគំនិតជាក់លាក់ ដើម្បីជៀសវាងការច្រលំ
៦. កាត់បន្ថយសំណួរដែលមានចម្លើយស្រាប់ ឬចម្លើយ “បាទ/ចាស៎ ឬទេ”
៧. កុំសន្មតនូវចម្លើយរបស់អ្នកត្រូវបានសម្ភាសន៍
៨. ការសម្ភាសន៍ត្រូវតែខ្លី ហើយខ្លឹម
៩. ចុងបញ្ចប់នៃការសម្ភាស សូមសង្ខេបចំណុចខ្លី ដែលបានសម្ភាស ដើម្បីផ្ទៀងផ្ទាត់។