loader image
Skip to main content
Home
Completion requirements

កិច្ចការផ្ទះ (កិច្ចការស្រាវជ្រាវ)៖

ប្រធានបទ៖ បទពិសោធរបស់គរុនិស្សិតក្នុងអំឡុងពេលចុះកម្មសិក្សា

សូមអនុវត្តកិច្ចការខាងក្រោម រួចរៀបចំជារបាយការណ៍សង្ខេប (ប្រវែង ២-៣ ទំព័រ) តាមការណែនាំដូចខាងក្រោមនេះ៖​

ផ្នែកទី១ - ការសង្កេត៖

·       ធ្វើការសង្កេតបែប មិនមែនជាអ្នកចូលរួម (Non-participant) រយៈពេលមួយម៉ោងពេញ នៅក្នុង
បរិបទថ្នាក់រៀនណាមួយ (អាចជាការសង្កេតផ្ទាល់ ឬតាមរយៈវីដេអូថតទុក)។

·       សរសេរកំណត់ត្រា (Field Notes) ដោយបែងចែកឱ្យច្បាស់រវាង ការពិពណ៌នាជាក់ស្តែង (Descriptive Notes) និង ការត្រិះរិះពិចារណា (Reflective Notes)

ផ្នែកទី២ - ការសម្ភាស៖

·       រៀបចំមគ្គុទ្ទេសក៍សម្ភាស (Interview Guide) បែបពាក់កណ្តាលរចនាសម្ព័ន្ធមួយ ដែលមានសំណួររឿងសំខាន់តិច ៥ សំណួរ ឬស្វែងយល់ពីបទពិសោធន៍របស់មិត្តរួមជំនាន់ម្នាក់ អំឡុងពេលចុះកម្មសិក្សា។

·       ធ្វើការសម្ភាស (ដោយមានការអនុញ្ញាត) និងថតសំឡេងទុក។

·       ធ្វើប្រតិចារឹក (Transcript) ការសន្ទនារយៈពេល ៥ នាទីដំបូង។

ផ្នែកទី៣ - ការត្រិះរិះពិចារណា៖

·       សរសេរកថាខណ្ឌខ្លីមួយ (ប្រហែល ៣០០ ពាក្យ) ដោយពិចារណាលើចំណុចខាងក្រោម៖ តើបញ្ហាប្រឈមអ្វីខ្លះដែលអ្នកបានជួបប្រទះនៅពេលប្រើប្រាស់វិធីសាស្ត្រទាំងពីរនេះ? តើវិធីសាស្ត្រទាំងពីរបានផ្តល់ទិន្នន័យដែលបំពេញឱ្យគ្នាទៅវិញទៅមកដោយរបៀបណា?