កិច្ចការផ្ទះ (កិច្ចការស្រាវជ្រាវ)៖
គោលបំណង៖ ដើម្បីរៀបចំផែនការជ្រើសរើសសំណាក និងពិចារណាពីគុណភាពឧបករណ៍សម្រាប់គម្រោងស្រាវជ្រាវផ្ទាល់ខ្លួន។
ការណែនាំ៖ គរុនិស្សិតម្នាក់ៗត្រូវបំពេញកិច្ចការខាងក្រោម ដោយផ្អែកលើប្រធានបទស្រាវជ្រាវដែលខ្លួនចាប់អារម្មណ៍៖
ផ្នែកទី១៖ រៀបចំផែនការជ្រើសរើសសំណាក
១. ជ្រើសរើសប្រធានបទស្រាវជ្រាវ មួយដែលអ្នកចាប់អារម្មណ៍ (ឧ. យុទ្ធសាស្ត្របង្រៀន, ការគ្រប់គ្រងថ្នាក់រៀន, ការប្រើប្រាស់សម្ភារឧបទ្ទេស...)។
២. កំណត់សំណួរស្រាវជ្រាវ ឱ្យបានច្បាស់លាស់។
៣. កំណត់ប្រជាករ (Population) គោលដៅរបស់អ្នក។
៤. ស្នើទំហំសំណាក (Sample Size) ដែលអ្នកគិតថាសមស្រប និងពន្យល់ពីហេតុផលរបស់អ្នកដោយផ្អែកលើគោលការណ៍ក្នុងមេរៀន។
៥. ជ្រើសរើសវិធីសាស្រ្តជ្រើសរើសសំណាក ដែលសមស្របបំផុតសម្រាប់ប្រធានបទរបស់អ្នក រួច ពន្យល់លម្អិតពីមូលហេតុ ដែលអ្នកជ្រើសរើសវិធីសាស្ត្រនោះ និងជំហានដែលអ្នកនឹងអនុវត្ត។
ផ្នែកទី២៖ ការធានាគុណភាពឧបករណ៍ស្រាវជ្រាវ
១. ពិពណ៌នាសង្ខេប អំពីប្រភេទឧបករណ៍ដែលអ្នកអាចនឹងប្រើ (ឧ. កម្រងសំណួរ, តេស្ត, បញ្ជីត្រួតពិនិត្យ)។
២. ពន្យល់ពីជំហានចំនួនពីរ ដែលអ្នកនឹងធ្វើដើម្បីធានា ភាពត្រឹមត្រូវ (Validity) នៃឧបករណ៍របស់អ្នក។ (ឧ. យកទៅឱ្យអ្នកជំនាញពិនិត្យមើល, ធ្វើ Pilot Test...)។
៣. ពន្យល់ពីជំហានចំនួនមួយ ដែលអ្នកនឹងធ្វើដើម្បីធានា ភាពជឿជាក់បាន (Reliability) នៃឧបករណ៍របស់អ្នក។ (ឧ. ប្រើ Test-Retest, គណនា Cronbach's Alpha...)។